Monday, October 15, 2012

សាកលវិទ្យាល័យមហាសារខាម





MAHASARAKHAM UNIVERSITY

កាលពីឆ្នាំ ១៩៦៨ សាកលវិទ្យាល័យមហាសារខាម គឺជាវិទ្យាល័យអប់រំ បន្ទាប់មកបានក្លាយមកជាសាកលវិទ្យាល័យស៊ីណៈគ្រិន្ទវិរ៉ូត សាខាមហាសារខាម កាលពីថ្ងៃទី ២៩ មិថុនា ១៩៧៤។ ក្រោយមកបានបំបែកខ្លួនចេញមកជា “សាកលវិទ្យាល័យមហាសារខាម” ពីថ្ងៃទី ៩ ធ្នូ ១៩៩៤ ដោយព្រះបាទសម្តេចព្រះចៅយូហួចុះហត្ថលេខាក្នុងព្រះរាជបញ្ញតិប្រកាសថា សាកលវិទ្យាល័យមហាសារខាម ជាសាកលវិទ្យាល័យរដ្ឋទី ២២ នៃប្រទេសថៃ។ ទីតាំងដើមរបស់សាកលវិទ្យាល័យនៅផ្លូវនគរសុវណ្ណ ឃុំតៈឡាត ស្រុកមឿង ខេត្តមហាសារខាម មានផ្ទៃដីចំនួន ១៩៧ រ៉ៃ (១ Km2 =៦២៥ រ៉ៃ) បន្ទាប់មកបានទិញបន្ថែមនៅឆ្នាំ ២០០៥ ចំនួន ៣៦៨ រ៉ៃ ហើយមានចម្ងាយ ៤៧០ Km ពីទីក្រុងបាងកក។ នៅឆ្នាំ ១៩៩៨ បានពង្រីកមកទីតាំងថ្មីនៅ ឃុំខាមរៀង ស្រុកក័នថៈរៈវិឆ័យ ខេត្តមហាសារខាម មានផ្ទៃដីចំនួន ១៣០០ រ៉ៃ មានចម្ងាយ ៧ Km ពីទីតាំងចាស់។ សាកលវិទ្យាល័យមហាសារខាមមាននិស្សិតទាំងអស់ចំនួន ៤៦,៦៩៣ នាក់ (ឆ្នាំ២០១១) និង ២០ មហាវិទ្យាល័យ។

ហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាកម្ម
                   R សាលប្រជុំ                                   R កន្លែងពិសោធន៍
                        R ធនាគារ                                        R មណ្ឌលសេវាកម្មខាងសុខភាព
                        R ហាងលក់សៀវភៅ                      R ប៉ុស្តិ៍ប្រៃសណីយ៍
                        R សេវាកម្មរថយន្ត                           R អន្តេរវាសិកដ្ឋាន
                        R បណ្ណាល័យ                                  R អគារកីឡា
                        R មណ្ឌលកុំព្យូទ័រ                            R ផ្សេងៗ
 

សូមអញ្ជើញសាស្ត្រាចារ្យ និងបុគ្គលិកចូលរួមសា្តប់គោលនយោបាយដឹកនាំ​ MSU 2013

សូមគោរពអញ្ជើញសាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់ចូលរួមសា្តប់ គោលនយោបាយដឹកនាំសាកលវិទ្យាល័យមហាសារខាម និងអភិវឌ្ឍន៍សក្តានុភាព ការផ្សព្វផ្សាយស្នាដៃខាងផ្នែកសា្រវជ្រាវ ប្រចាំឆ្នាំ ២០១៣។

ថ្ងៃពុធ ទី ២១ តុលា ២០១២ ម៉ោង ០៨:៣០ - ១៦:៣០ នាទី នៅបន្ទប់ប្រជុំ Auditorium វិទ្យាល័យតូរ្យតន្រ្តីនៃសាកលវិទ្យាល័យមហាសារខាម។
- ពេលព្រឹក ០៨:៣០-១២:៣០ នាទី និយាយពីគោលនយោបាយដឹកនាំរបស់ នាយកសភាសាកលវិទ្យាល័យ និងសាកលវិទ្យាធិការ។
- ពេលរសៀល ១៣:៣០-១៦:៣០ នាទី និយាយពីការស្នាដៃសា្រវជ្រាវ “ចំណុចគួរប្រុងប្រយ័ត្នក្នុងការផ្ញើស្នាដៃស្រាវជ្រាវទៅបោះពុម្ពប្រភេទ Open Access នៅក្រៅប្រទេស”។ ពត៌មានបន្ថែមសូមទាក់ទង មណ្ឌលអភិវឌ្ឍ និងធានាគុណភាពការសិក្សា សាកលវិទ្យាល័យមហាសារខាម ទូរសព្ទលេខៈ ០៤៣ ៧៥៤៣១៣ ភ្ជាប់ ១២៥៥។

MSU រៀបចំវគ្គបណ្តុះបណ្តាល ការច្នៃប្រឌិតតុក្កតាឦសាន

កាលពីថ្ងៃទី ១០ តុលា ២០១២ នបន្ទប់ប្រជុំមណ្ឌលសសៃសូត្រ នៃសាកលវិទ្យាល័យ មហាសារខាម  ដោយស្ថាប័នលើកកម្ពស់ ការសា្រវជ្រាវ និងសេវាកម្មការសិក្សានៃសាកលវិទ្យាល័យ មហាសារខាម បានរៀបចំវគ្គបណ្តុះបណ្តាល “ការច្នៃប្រឌិតតុក្កតាឦសាន” ដោយមានបណ្ឌិត ប្រាក់យុគ ស៊ីវិល័យ ជំនួយការសាកលវិទ្យាធិការផ្នែកសា្រវជ្រាវ និងសេវាកម្មសិក្សា ជាប្រធានបើកកម្មវិធី។


កញ្ញាជិរ៉ាផា ប៊ុតិម៉ាន អ្នកទទួលខុសត្រូវគម្រោងនេះបានបង្ហាញថា ជាគម្រោងដែលបានទទួល ថវិកាពីខេត្តមហាសារខាម ប្រចាំឆ្នាំ ២០១២ ដែលមានឈ្មោះថា “ការផ្សពផ្សាយផលិតផល” ។ មណ្ឌលសសៃសូត្របានទទួលការឧបត្ថមពីខេត្តមហាសារខាមចំនួន ២ គម្រោង គឺ៖ ១. គម្រោងច្នៃម៉ូត និងជ្រលក់ពណ៌ធម្មជាតិ ២. គម្រោងលើកម្ពស់សេដ្ឋកិច្ចសហគមន៍ដោយច្នៃប្រឌិតតុក្កតាឦសាន ដែលបានរៀបចំឡើងនៅចន្លោះថ្ងៃទី ១០- ១៣ តុលា ២០១២។ អ្នកចូលរួមវគ្គបណ្តុះបណ្តាល ជាអ្នកតំណាងឱ្យសហគ្រាសសហគមន៍ កសិករ និងប្រជាជនទូទៅដែលមានចំណេះដឹង ជំនាញ ឬចាប់អារម្មណ៍ក្នុងការប្រកបអាជីពបន្ថែមនៃការច្នៃប្រឌិតការងារហត្ថកម្មចំនួន ៩០ នាក់ ក្នុងខេត្តមហាសារខាម។
សម្រាប់កម្មវិធីនៅថ្ងៃនេះ បានទទួលការផ្តល់កិត្តិយសពីអ្នកជំនាញក្នុងការប្រកបអាជីព ការច្នៃប្រឌិតតុក្កតា “ក្រុមមេផ្ទះច្នៃប្រឌិតតុក្កតាថៃ”  ដោយអ្នកស្រីជិរៈប្រាក់ផា ដេតឆាយ និងលោកដេតរិទ្ធ ធិតឆាយមកពីទីក្រុងបាងកក។  កុត្កតានេះមានលក្ខណៈបែបឦសាន ធ្វើពីក្រណាត់ហូលផាមួង ដេរដោយដៃ។